វិន័យ និងបទបញ្ជា

ការប្រើប្រាស់ដែលបានអនុញ្ញាត

បណ្ណាល័យអេឡិចត្រូនិចរបស់អង្គការសន្តិស្ម័គ្រចិត្ត (SVA) ត្រូវបានផ្តល់អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ប្រើដោយមិនរកប្រាក់ចំណេញ។ បុគ្គលដែលប្រើបណ្ណាល័យអេឡិចត្រូនិចរបស់អង្គការសន្តិស្ម័គ្រចិត្ត (SVA) ទាំងអស់ត្រូវគោរពតាមល័ក្ខខ័ណ្ឌនៃការប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិចរបស់អង្គការសន្តិស្ម័គ្រចិត្ត (SVA) ។ សេចក្តីសង្ខេបខាងក្រោមនេះមានគោលបំណងជួយអ្នកឱ្យយល់ច្បាស់ពីបទប្បញ្ញត្តិសំខាន់ៗក្នុងល័ក្ខខ័ណ្ឌនៃការប្រើប្រាស់។

– ការប្រើប្រាស់សម្រាប់ការអប់រំ និងការសិក្សាដែលមិនមែនជាអាជីវកម្ម

– ការបោះពុម្ព

– យកចេញ / ទាញយក សម្រាប់លក់

– ឧទាហរណ៍នៃការប្រើប្រាស់ដែលអនុញ្ញាត

– ឧទាហរណ៍នៃការប្រើប្រាស់ហាមឃាត់

 

ការប្រើប្រាស់មិនមែនការធ្វើជំនួញ

អ្នកអាចចូលមើល និងប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច និងមាតិកានៅក្នុងបណ្ណាល័យសម្រាប់ការប្រើប្រាស់ការអប់រំ និងសិក្សាដែលមិនមែនជាការធ្វើអាជីវកម្ម។ ការប្រើប្រាស់សម្រាប់ការធ្វើអាជីវកម្មត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។

 

ការបោះពុម្ព

ប្រសិនបើអ្នកបោះពុម្ពរូបភាព ឬមាតិកាផ្សេងទៀតពីបណ្ណាល័យអេឡិចត្រូនិចអ្នកនឹងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់។ ខ្លឹមសារទំាងអស់អាចត្រូវបានប្រើសម្រាប់ការប្រើមិនមែនអាជីវកម្ម។ អ្នកអាចចែកចាយតែច្បាប់ចម្លងទាំងនោះទៅសម្រាប់មនុស្សទូទៅដែលយកទៅសម្រាប់ការសិក្សា។

 

យកចេញ / ទាញយក

ប្រសិនបើអ្នកយកចេញ ឬទាញយករូបភាព ឬមាតិកាផ្សេងទៀតពីបណ្ណាល័យអេឡិចត្រូនិច អ្នកត្រូវប្រើសម្រាប់ការសិក្សា និងរក្សាទុកសម្រាប់ការសិក្សា។

 

កម្មវិធីមើលរូបភាពក្រៅបណ្តាញ

អ្នកអាចទាញយកតែកម្មវិធីមើលរូបភាពក្រៅបណ្តាញសម្រាប់ការប្រើប្រាស់មិនអ៊ីធឺណែត។

 

ឧទាហរណ៍នៃការប្រើប្រាស់ដែលបានអនុញ្ញាត

  • ការបង្រៀនក្នុងថ្នាក់ និងសកម្មភាពដែលពាក់ព័ន្ធ (ដូចជាការចែកជូនបទបង្ហាញការស្រាវជ្រាវ និងកិច្ចការសិស្ស)
  • ការបង្ហាញ ឬការសម្តែងជាផ្នែកមួយនៃបទបង្ហាញដែលមិនមែនជាអាជីវកម្ម ឬការធ្វើបទបង្ហាញផ្នែកអប់រំ (ដូចជានៅក្នុងសិក្ខាសាលា ថ្នាក់បង្រៀន ឬការអប់រំ នឹងសកម្មភាពដែលមិនទាក់ទងនឹងការរកប្រាក់ចំណេញដែលស្រដៀងនឹងអាជីវកម្ម)

 

ឧទាហរណ៍នៃការប្រើប្រាស់ហាមឃាត់

  • ការប្រើប្រាស់សម្រាប់អាជីវកម្ម និងការប្រើប្រាស់ណាមួយដែលមិនមែនជាការអប់រំ ឬសិក្សា
  • ការទាញយករូបភាពពីបណ្ណាល័យអេឡិចត្រូនិចសម្រាប់ប្រើប្រាស់ក្នុងការបោះពុម្ពផ្សាយត្រូវបានហាមឃាត់ លើកលែងតែមានការអនុញ្ញាតិពីអ្នកផលិត។

 

– ទំនាក់ទំនងតាមអ៊ីម៉ែល៖ info@sva-cambodia.org

– ទំនាក់ទំនងតាមទូរស័ព្ទ៖ +៨៥៥ () ២៣ ២១៩ ០៨០ / (០)​២៣ ២២០​ ៨៦៤