អំពីអង្គការសន្តិស្ម័គ្រចិត្ត(SVA) នៅប្រទេសកម្ពុជា

​​អង្គការសន្តិស្ម័គ្រចិត្ត (SVA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨០​ក្នុងការឆ្លើយតបទៅនឹងលំហូរចូលនៃជនភៀសខ្លួនដ៏ច្រើនមហិមាមកពីប្រទេសកម្ពុជា។ ដោយឃើញពីស្ថានភាពបំផ្លេចបំផ្លាញនៅឯជំរំ គណៈកម្មាធិការជំនួយស៊ូតូស៊ូជប៉ុន(JSRC) សម្រេចចិត្តធ្វើសកម្មភាពអប់រំ និងវប្បធម៌ ជាមួយនឹងជំនឿនៃ “ការគាំទ្រអប់រំស្មារតីជាកត្តាសំខាន់សម្រាប់មនុស្សជាតិ”​ គណៈកម្មការជំនួយស៊ូតូស៊ូជប៉ុន(JSRC) បានរៀបចំសកម្មភាពបណ្ណាល័យ និងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដូចជា ការបោះពុម្ព និងស្មូនឆ្នាំង នៅឯជំរំជនភៀសខ្លួន ស្រះកែវ និងខាវអ៊ីដាង។ អង្គការសន្តិស្ម័គ្រចិត្ត(SVA) បានបង្កើតការិយាល័យនៅប្រទេសកម្ពុជា​ក្នុងខែមីនា ឆ្នាំ១៩៩១។ គម្រោងបណ្ណាល័យចាប់ផ្ដើមក្នុងឆ្នាំ១៩៩៣ និងសៀវភៅរូបភាពក៏ត្រូវបានបោះពុម្ពក្នុងឆ្នំានោះដែរ រហូតមកដល់ពេលបច្ចុប្បន្ននេះការិយាល័យនៅប្រទេសកម្ពុជាបានបោះពុម្ពសៀវភៅរូបភាពប្រហែល ១២០ក្បាល និងសៀវភៅផ្ទំាងធំជាង ៤០ផ្ទាំងតាមរយៈគម្រោងបោះពុម្ពកន្លងមក។ បច្ចុប្បន្ននេះយើងកំពុងតែអនុវត្តគម្រោងចំនួន៤ គឺទី១ គម្រោងធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំកុមារតូច (ECE) ទី២ គម្រោងមជ្ឈមណ្ឌលសិក្សាសហគមន៍ (CLC) ទី៣ គម្រោងសាលាក្នុងក្តីសុបិន និងទី៤ គម្រោងសាលាមត្តេយ្យសិក្សាធនធានគំរូផ្តោតលើបណ្ណាល័យក្នុងខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៩។

 

ចក្ខុ​វិស័យ៖

យើង​ខិតខំព្យាយាម​កសាង​អង្គភាព​ឱ្យ​ក្លាយ​ជា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​មួយ ដែល​ធ្វើការយ៉ាង​ជិតស្និទ្ធ​ជា​មួយបុគ្គល​ម្នាក់ៗ​ និង​បង្កើន​សមត្ថភាពឱ្យ​ពួក​គេ​ចេះ​ត្រិះ​រិះ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​​ និង​មាន​គំនិត​ថ្មីប៉ិន​ប្រសប់ក្នុង​ការស្វែង​រក​ដំណោះ​ស្រាយ​រាល់​បញ្ហាផ្ទាល់ខ្លួន និង​បញ្ហា​សង្គម។

 

បេសកកម្ម៖

យើង​តាំង​ចិត្ត​​កសាង​សង្គម​មួយដែល​មនុស្ស​គ្រប់​រូប​ក្នុង​លោក​ អាច​រួម​រស់​ជា​មួយ​គ្នា និង​រៀន​សូត្រ​ជា​មួយ​គ្នា​ក្នុង​សន្តិភាព​ដោយ​គោរព​សេចក្តី​ថ្លៃ​ថ្នូរ​ និង​ភាព​ចម្រុះ​គ្នា​របស់​មនុស្ស។

 

តម្លៃ​វិនិច្ឆ័យ

១. ចែក​រំលែក​ការ​ឈឺ​ចាប់  សេចក្តី​ទុក្ខ​ព្រួយ និង​សេច​ក្តីសប្បាយ​រីករាយជា​មួយអ្នក​ទាំង​ឡាយ​ដែល​យើង​បម្រើដោយ​ធ្វើ​ដំណើរ​លើ​ផ្លូវ​តែមួយ​ជា​មួយ​ពួក​គាត់បោះជំហាន​ទៅ​មុខ​ដោយ​គាំទ្រ​គ្នា​យ៉ាង​ជិត​ស្និទ្ធបំផុត។

២. គោរព​វប្ប​ធម៌ប្រ​ពៃ​ណី ប្រជាជន​នានា សាសនា​នានា និង​ភាសា/​គ្រាមភាសានានា​ របស់​តំបន់​នីមួយៗ។

៣. ទទួលយក «កិច្ច​អភិវឌ្ឍន» ដែល​ដឹកនាំ និង​គាំ​ទ្រឱ្យមាន​និរន្តរ​ភាព​ ដោយ​សហគមន៍​មូល​ដ្ឋាន។

៤. ធ្វើ​សកម្មភាពជា​កាតាលិករ(​អ្នក​ជួយគាំទ្រពី​ក្រៅ)ដើម្បី​កិច្ច​អភិវឌ្ឍន​សង្គម និងក្នុង​កិច្ច​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក។

 

តើពួកយើងធ្វើការនៅកន្លែងណាខ្លះ?

អង្គការសន្តិស្ម័គ្រចិត្ត(SVA) ជាអង្គការមិនមែនរដ្ឋាភិបាលដែលផ្តល់ការគំាទ្រលើសកម្មភាពអប់រំ និងជំនួយសង្គ្រោះបន្ទាន់។ បច្ចុប្បន្ននេះយើងកំពុងតែធ្វើសកម្មភាពទំាងនេះនៅក្នុងប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសភូមា ជំរំជនភៀសខ្លួនភូមា ប្រទេសនេប៉ាល់ ប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសជប៉ុន។ បច្ចុប្បន្ននេះយើងកំពុងតែអនុវត្តគម្រោងក្នុងខេត្តមួយចំនួនដូចជា ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពុងធំ ខេត្តបាត់ដំបង។

 

បណ្ណាល័យអេឡិចត្រូនិចអង្គការសន្តិស្ម័គ្រចិត្ត

កុមារអាចទទួលបាននូវអារម្មណ៍ផ្សេងៗគ្នាដូចជា ការភ្ញាក់ផ្អើល ការរីករាយ ការសោកសៅ និងអារម្មណ៍ធូរស្បើយដោយការអាន ឬស្តាប់រឿងរ៉ាវ និងការអភិវឌ្ឍភាពចាប់អារម្មណ៍ និងការស្រមើលស្រមៃ។ តាមរយៈពិភពនិទានរឿង កុមារក៏អាចរៀនអាន និងសរសេរ មើលពិភពលោកដែលពួកគេមិនធ្លាប់បានឃើញ អភិវឌ្ឍបញ្ញា និងមានក្តីសុបិនសម្រាប់អនាគត។ បទពិសោធន៍ទាំងនេះអាចឱ្យកុមារពង្រឹសសក្កដានុពលរបស់ខ្លួនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ បណ្ណាល័យអេឡិចត្រូចនិចរបស់អង្គការសន្តិស្ម័គ្រចិត្ត(SVA) ផ្តល់ជូននូវវីដេអូនៃការនិទានរឿង និងសៀវភៅរូបភាពអេឡិចត្រូនិចដើម្បីឱ្យកុមារអាចរីករាយនឹងការនិទានរឿងបាននៅគ្រប់ទីកន្លែង។ យើងខ្ញុំសង្ឃឹមថាមិនត្រឹមតែកុមារប៉ុណ្ណោះទេ ប៉ុន្តែមនុស្សធំក៏អាចរីករាយនឹងពិភពនៃការនិទានរឿងតាមរយៈបណ្ណាល័យអេឡិចត្រូចនិចរបស់យើងផងដែរ។