រឿង ដំណើរផ្សងព្រេងរបស់ផេនដាសុភា (វីដេអូពេញលេញ)

ក្លិនស្វាយទុំក្រអូបឈ្ងុយពីភ្នំមក ធ្វើឱ្យផេនដាសុភាចង់ញ៉ាំយ៉ាងខ្លាំង។ តាមផ្លូវពីផ្ទះទៅដើមស្វាយនោះមានឧសគ្គជាច្រើន ប៉ុន្តែមិនអាចបញ្ឈប់ផេនដាសុភាពីដំណើរផ្សងព្រេងនេះបានទេ។ វាបានគេចផុតអន្ទាក់របស់ចចកទៅដល់កន្លែងដើមស្វាយ។ វាមិនចេះឡើងដើមឈើទេ តែសំណាងល្អបាន​សត្វស្វាជួយបង្រៀនរហូតឡើងដើមស្វាយរួច ដោយដូរជាមួយនឹងការបង្រៀនស្វាឱ្យចេះជិះកង់វិញ។ ផានដាសុភាបេះបានផ្លែស្វាយជាច្រើន យំអស់ខ្លះ និងសល់១២ផ្លែយកមកផ្ទះវិញ។ ដល់ពេលល្ងាយហើយស្វាមិនឃើញយកកង់មកសងវិញ ផែនដាក៏បានជិះខ្នងគោមកដល់ត្រឹមដងស្ទឹងមួយដោយដោះដូរជាមួយនឹងផ្លែស្វាយ៧ផ្លែ។ ផេនដា​មិនចេះហែលទឹកទេ តែសំណាងល្អបានអណ្តើកទាំងបួនជួយយោងអាសារ ដូចជាមួយនឹងផ្លែស្វាយចំនួន៤។ រៀបនឹងដល់ផ្ទះ ផែនដាបានជួយទន្សាយដ៏កំសត់មួយ ហើយប្រគល់ផ្លែស្វាយចុងក្រោយ។ វាមិននៅសល់អ្វីទេសូម្បីតែស្វាយ ហើយបាត់ទាំងកង់ទៀត។ ល្ងាចទៅដល់ផ្ទះវិញ ជួនជាសំណាងល្អ ស្វាយកង់មកសង ជាមួយនឹងផ្លែស្វាយមួយកន្ត្រក់។ គ្រួសារទាំងមូលបានពិសារផ្លែស្វាយទំយ៉ាងឆ្ងាញ់រួមគ្នាក្នុងគ្រាបាយល្ងាចនោះឯង។ សូមរីករាយនឹងការនិទានរឿងដូចតទៅ។