រឿង តុប និងតុល

តុលទៅលេងស្រុក ជួបតុបជាបងប្អូនជីដូនមួយ។ តុលជាកូនអ្នកទីក្រុង រស់នៅមានអាកប្បកិរិយា សុភាពរាបសារ ចេះគួរសម និងមានអនាម័យល្អ។ ឯតុបរស់នៅក្នុងតំបន់ជនបទ ហើយនាងមិនសូវបានយល់ដឹងពីទម្លាប់គួរសម និងការរក្សាអនាម័យបានល្អនោះទេ។ ក្នុងពេលលេងជាមួយគ្នា តុប​បានរើសផ្លែស្វាយខ្ចីជ្រុះលើដីញ៉ាំ ដោយមិនលាងទឹកឱ្យស្អាត ផឹកទឹកស្រះក្នុងស្រែដែលមានជាតិជីគីមី​ ហើយបន្ទោរបង់នៅកណ្តាលវាលស្រែ។ ចុងក្រោយ នាងកើតរោគឈឺពោះ រាគរួស ហើយសម្រាកនៅមន្ទីរពេទ្យ។ គិតឡើងវិញពីអ្វីដែលនាងបានធ្វើក្នុងមួយថ្ងៃនេះ នាងដឹងថាមានទម្លាប់គ្មានអនាម័យមួយ​ចំនួនដែលនាងត្រូវកែប្រែ។ សូមរីករាយនឹងការនិទានរឿងដូចតទៅ។