រឿង យើងទៅទីណា

ហ្វូងដំរីរស់នៅសុខសាន្តនៅក្នុងព្រៃ។ ស្រាប់តែថ្ងៃមួយ ពួកវាបានឭសំឡេងម៉ាស៊ីនអារឈើ និងកាំភ្លើង លាន់ពេញព្រៃ។ ដើមឈើធំៗដួលសង្កត់រុក្ខជាតិ និងសត្វ។ ហេតុការណ៍នេះ បានធ្វើឱ្យកូនដំរីបែកបាក់ពីគ្រួសាររបស់គេ។ កូនដំរីត្រូវទ្រមាក់ទាក់យកទៅចិញ្ចឹម។ កូនទ្រមាក់ដំរីឃើញកូនដំរីសោក​សៅ យំនឹងគ្រួសារវា និងមិនបរិភោគចំណី ក៏មានចិត្តអាណិតអាសូរជាខ្លាំង។ នាងក៏បានស្នើសូមឱ្យ​ឪពុកនាក់លេងកូនដំរី ឱ្យវាបានជួបជាមួយគ្រួសារវាវិញ។ សូមរីករាយជាមួយការនិទានរឿងដូច​តទៅ។